យុវជន ស.ស.យ.ក ខេត្តចំនួន ១០រូប បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយកម្មវិធីអប់រំបណ្តុះបណ្ដាលបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ

យុវជន ស.ស.យ.ក ខេត្តចំនួន ១០រូប បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយកម្មវិធីអប់រំបណ្តុះបណ្ដាលបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានប្រារព្វធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញពិតប្រាកដ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ ព្រោះបច្ចុប្បន្ននេះទីផ្សារការងារមានលក្ខណៈប្រកួតប្រជែង។