អំណោយមួយចំនួនរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្រគល់ជូនដល់គ្រួសារលោកពូ ងាន ស៊ី មានជីវភាពក្រីក្រ

អំណោយមួយចំនួនរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, មី ០១កេស និងថវិកាមួយចំនួន ត្រូវបានលោក ហ៊ុន យ៉ុង ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី រួមដំណើរដោយលោកមេឃុំគោកធ្លក មេភូមិបាក់ដៃ និងយុវជន ស.ស.យ.ក ស្រុកអង្គរបូរី បានប្រគល់ជូនដល់គ្រួសារលោកពូ ងាន ស៊ី អាយុ ៥១ឆ្នាំ រស់នៅភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដែលគ្រួសាររបស់លោកពូមានជីវភាពក្រីក្រ ហើយលោកពូកំពុងមានជំងឺ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរ។