សកម្មភាពចុះជួយសាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋនៅឃុំចំនួនចំនួន០៣

សកម្មភាពចុះជួយសាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋនៅឃុំចំនួន០៣ គឺឃុំកុមារាជា ចំនួន០២ខ្នង ឃុំត្រពាំងសាប ចំនួន០២ខ្នង និងឃុំចំប៉ី ចំនួន០១ខ្នង ដែលរងគ្រោះខ្យល់កន្ត្រាក់ចំនួន០២លើក គឺនៅថ្ងៃទី២១ ខែឧសភា និងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ ដែលសកម្មភាពនេះស្ថិតក្រោមការដឹកនាំដោយ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត លោកស្រី នូ សុវណ្ណនី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលរងខេត្ត លោក ហេង សុគន្ធ លេខាធិការ នៃលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តតាកែវ និងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងយុវជន ស.ស.យ.ក ស្រុកបាទី។