ពិធីប្រគេនទៀនព្រះវស្សា ប្រារព្ធធ្វើនៅបរិវេណវត្តអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ
ពិធីប្រគេនទៀនព្រះវស្សា ប្រារព្ធធ្វើនៅបរិវេណវត្តអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រគេនដល់វត្តចំនួន ៥៣ ក្នុងស្រុកត្រាំកក់ ដោយវត្តនីមួយៗទទួលបាន ទៀនវស្សា ១គូរ និងទេយ្យទានមួយចំនួនមានដូចជា៖ អង្ករ ៥០គ.ក្រ, ប្រេងម៉ាស៊ូត ១ប៊ីដុង, ទឹកផ្លែឈើ ១កេស, មី ២កេស, ត្រីខ ២យួរ, ប៊ីចេង ២កញ្ចប់, ស្ករគ្រាប់ ២០កញ្ចប់, ធូប ១ដុំធំ, តែ ៥កញ្ចប់តូច, ខ្ទឹមស ១គ.ក្រ, ថ្នាំពេទ្យ ១កញ្ចប់, ឆៃប៉ូវ ២គ.ក្រ, ប្រេងឆា ១ដប, ទឹកត្រី ១យួរ, សាប៊ូ ១កញ្ចប់, អំបិល ១គ.ក្រ, ទឹកសុទ្ធ ២យួរ ព្រមទាំងថវិកា ចំនួន ១២០.០០០៛ (មួយរយម្ភៃពាន់រៀល) ដែលជាសទ្ធាជ្រះថ្លារបស់លោកជំទាវ សុខ កែវ ច័ន្ទ សារុន ភរិយារបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងសប្បុរជននានា។ ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់ យុវជន ស.ស.យ.ក ស្រុកត្រាំកក់ ខេត្តតាកែវផងដែរ។