សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ មានក្ដីរន្ធត់ក្ដុកក្ដួលឥតឧបមាដោយ ព្រះមង្គលទិព្វលោករង្សី ជៀស អោម បានទទួលអនិច្ចធម្ម
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ មានក្ដីរន្ធត់ក្ដុកក្ដួលឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រះមង្គលទិព្វលោករង្សី ជៀស អោម ព្រះមេគណខេត្ត ជាព្រះឧត្តមកិច្ចធម្ម ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះគ្រូចៅអធិការវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ បានទទួលអនិច្ចធម្ម កាលពីថ្ងៃអាទិត្យ ១២រោច ខែបឋមសាឍ ឆ្នាំមមែ សប្ដស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ១០និង៣០នាទីព្រឹក ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយរោគាពាធ។
យើងខ្ញុំទាំងអស់គ្នា ជាយុវជនជំនាន់ក្រោយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ តេជៈបារមីទាំងឡាយក្នុងលោក តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ព្រះមង្គលទិព្វលោករង្សី សូមបានចាប់បដិសន្ធិ និងបានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។