ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយុវជន ហ៊ុន ភារម្យ សិស្សពូកែប្រចាំវិទ្យាល័យ
ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយុវជន ហ៊ុន ភារម្យ សិស្សពូកែប្រចាំវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម ដោយគ្រួសារយុវជនរូបនេះមានជីវភាពក្រីក្រ រស់នៅជាមួយប្អូនស្រី និងម្តាយដែលមានសតិមិនសូវល្អ!
នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីយុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង និងយុវជនកាយរឹទ្ធិ បានប្រគល់នូវផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុវជនឈ្មោះ ហ៊ុន ភារម្យ ដែលរស់នៅភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បានសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកនូវអំណោយមួយចំនួនរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, មុង ០២, កន្ទេល ០២, ភួយ ០២, សម្ភារផ្ទះបាយ ០១ឈុត និងឧបត្ថម្ភជាថវិកាក្នុងមួយខែចំនួន ១០០ដុល្លា ចំណែកប្រជាពលរដ្ឋចំនួន ៦៥នាក់ទៀត ទទួលបានថវិកាក្នុងម្នាក់ៗចំនួន ១៥.០០០៛ (ដប់ប្រាំពាន់រៀល)។