គ្រួសារសពពលករខ្មែរដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរប្រទេសកូរ៉េបានទទួលអំណោយពី ស.ស.យ.ក ខេត្តតាកែវ!
គ្រួសារសពពលករខ្មែរដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរប្រទេសកូរ៉េបានទទួលអំណោយពី ស.ស.យ.ក ខេត្តតាកែវ! នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ក្រុមការងារ ស.ស.យ.ក ស្រុកបាទី ក្នុងនាមលោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក ខេត្តតាកែវ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងបាននាំយកនូវអំណោយមួយចំនួនរួមមាន៖ មី ០១កេស, ស្ករស ០១គីឡូក្រាម, តែ ០១កញ្ចប់, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួន ៥០.០០០៛ (ហាសិបពាន់រៀល) ជូនដល់គ្រួសារសពយុវជន អ៊ុន វាសនា អាយុ២៨ឆ្នាំ ជាពលករធ្វើការនៅប្រទេសកូរ៉េ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ នៅប្រទេសកូរ៉េ។ គ្រួសារសពរស់នៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ។