ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងបានពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ រយៈពេល០៣ថ្ងៃ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងបានពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៨-១០ ខែកក្កដា ឆ្នាំ២០១៥ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិទាំង០៨ នៃឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ដោយថ្ងៃដំបូងនេះ បានពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋបានចំនួន ១៥០នាក់។ សកម្មភាពនេះដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល អនុប្រធានក្រុមការងារចុះជួយស្រុកទ្រាំង ទទួលបន្ទុកចង្កោម០៦ឃុំ ដោយមានការសហការពីអាជ្ញាធរស្រុក ព្រមទាំងមានការសម្របសម្រួលពីយុវជន ស.ស.យ.ក ស្រុកទ្រាំង ខេត្តតាកែវ ចំនួន១៥នាក់ ក្នុងនោះស្រីចំនួន១០នាក់។