លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក-តាកែវ និងលោក គិត ច័ន្ទគ្រឹស្នាអនុប្រធាន ស.ស.យ.ក-តាកែវ បានជួបសំណេះសំណាលជាមួយយុវសិស្ស លឹម ម៉េងសាយ ត្រូវចេញដំណើរទៅចូលរួមប្រកួតប្រជែង គណិតវិទ្យា អូឡាំព្យ៉ាដអន្តរជាតិ លើកទី៥៦

លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក-តាកែវ និងលោក គិត ច័ន្ទគ្រឹស្នាអនុប្រធាន ស.ស.យ.ក-តាកែវ បានជួបសំណេះសំណាលជាមួយយុវសិស្ស លឹម ម៉េងសាយ ដែលជាសមាជិក ស.ស.យ.ក ស្រុកត្រាំកក់ ខេត្តតាកែវ មុនពេល ដែលប្អូនប្រុស ត្រូវចេញដំណើរទៅចូលរួមប្រកួតប្រជែង គណិតវិទ្យា អូឡាំព្យ៉ាដអន្តរជាតិ លើកទី៥៦ ឆ្នាំ២០១៥ (The 56th International Mathematical Olympiad 2015) នៅទីក្រុងឈាងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។
លោកប្រធានក៏បានកោតសរសើរដ៏ស្មោះចំពោះប្អូនប្រុស ដែលកន្លងមកបានខិតខំរៀនសូត្រ និងបានប្រឡងជាប់ជាជ័យលាភី គណិតវិទ្យាលេខ១ ទូទាំងប្រទេស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៤-២០១៥ ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់ ស.ស.យ.ក-តាកែវ នាពេលកន្លងមក។
លោកប្រធានក៏បានជូនពរដល់ប្អូនប្រុស ម៉េងសាយ ឲ្យទទួលបានជោគជ័យក្នុងការចូលរួមប្រកួតប្រជែង គណិតវិទ្យា អូឡាំព្យ៉ាដអន្តរជាតិ លើកទី៥៦ ឆ្នាំ២០១៥ ខាងមុខនេះ។
លោកប្រធានកំពុងខិតខំព្យាយាមស្វែងរកអាហារូបករណ៍ល្អៗទៅសិក្សានៅក្រៅប្រទេសជូន ប្អូនប្រុស ម៉េងសាយ នៅពេលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៤-២០១៥ ខាងមុខនេះ។
ក្នុងឱកាសនោះផងដែរ លោកប្រធាន ក៏បានឧបត្ថម្ភជាថវិកាសម្រាប់ជាការធ្វើដំណើរ និងចំណាយផ្សេងផងដែរ។