អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារនិងសមិទ្ធផលនានាក្នុងវត្តប្រាង្គអណ្តែត

អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារនិងសមិទ្ធផលនានាក្នុងវត្តប្រាង្គអណ្តែត ស្ថិតក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ តាជី យាជី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។