ស.ស.យ.ក ស្រុកសំរោង បានបន្តសកម្មភាពក្នុងការជួយចែកឃីតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ស្ត្រីទើបឆ្លងទន្លេរួចចំនួន០២គ្រួសារ
បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារ និងសមិទ្ធផលនានានៅក្នុងវត្តប្រាង្គអណ្តែតរួចមក ស.ស.យ.ក ស្រុកសំរោង បានបន្តសកម្មភាពក្នុងការជួយចែកឃីតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ស្ត្រីទើបឆ្លងទន្លេរួចចំនួន០២គ្រួសារ នៅភូមិតាសំ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ រួមអមដំណើរដោយលោក ញ៉ែម ស្រស់ អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធ។