យុវជន និងបរិស្ថាន!
យុវជន និងបរិស្ថាន!
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ស.ស.យ.ក ស្រុកបូរីជលសារ ខេត្តតាកែវ បានរៀបចំទិវាសម្អាតបរិស្ថាន ក្រោមប្រធានបទ «យុវជន និងបរិស្ថាន» ដោយមានការសហការចូលរួមពីអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ អាជីវករ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហម ប្រមាណជាង២០០នាក់។ ទិវានេះយើងបានធ្វើអនាម័យ សម្អាតបរិស្ថាននៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន(ផ្សារ) និងសាលារៀន នៅក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីលើកកម្ពស់សោភ័ណភាព រក្សាអនាម័យ និងសុខភាព ក៏ដូចជាជួយជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យគាត់ចូលរួមស្រឡាញ់បរិស្ថានទាំងអស់គ្នា។