ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានទទួលការសហការពីក្រុមហ៊ុន អេស វី វី សឹកសេសគ្រុប ​បានបើកកម្មវិធីចែករំលែកបទពិសោធន៍ និងតម្រង់ទិសយុវជន

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានទទួលការសហការពីក្រុមហ៊ុន អេស វី វី សឹកសេសគ្រុប (S.V.V Success Group) ដែលមានលោកអនុបណ្ឌិត ហេង សុភា ប្រធាននាយកប្រតិបត្តិ អ្នកនិពន្ធ និងជាអ្នកនិយាយអភិវឌ្ឍគំនិត បានបើកកម្មវិធីចែករំលែកបទពិសោធន៍ និងតម្រង់ទិសយុវជនស្តីពី «ការរៀបចំជីវិតក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ និង វីធីសាស្ត្រជ្រើសរើសជំនាញសិក្សា និងមគ្គទេសក៍សិក្សានៅមហាវិទ្យាល័យ» ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ចំនួន០២វិទ្យាល័យ ដែលវិទ្យាល័យទី១គឺវិទ្យាល័យហ៊ុន សែន អង្គរបូរី ប្រារព្ធធ្វើនៅសាលាធម្មសភាវត្តកំពង់ហ្លួង ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និងវិទ្យាល័យទី២គឺ វិទ្យាល័យសំរោងពន្លៃ ស្ថិតភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបូរី ដែលប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យនេះផ្ទាល់តែម្ដង។