ស.ស.យ.ក ស្រុកទ្រាំង ខេត្តតាកែវ បានចូលរួមក្នុងការងារសម្អាតបរិស្ថាន
ស.ស.យ.ក ស្រុកទ្រាំង ខេត្តតាកែវ បានចូលរួមក្នុងការងារសម្អាតបរិស្ថាន ក្រោមការដឹកនាំដោយ លោក កេត ម៉ៅ អភិបាលស្រុកទ្រាំង ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុក នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីសាលាចំនួនបីរួមមាន៖ វិទ្យាល័យសុខអានព្រៃសណ្ដែក វិទ្យាល័យសុខអានថ្នល់បំបែក និងអនុវិទ្យាល័យសុខអានប្រាំបីមុំ សរុបចំនួនជាងពីរពាន់នាក់។ គោលដៅនៃការសម្អាតនេះ គឺតាមបណ្ដោយផ្លូវជាតិលេខ២ ចាប់ពីវិទ្យាល័យសុខអានព្រៃសណ្ដែក ឆ្ពោះទៅដល់វិទ្យាល័យសុខអានថ្នល់បំបែក ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព ក៏ដូចជាថែរក្សាអនាម័យបរិស្ថាន។