ស.ស.យ.ក ខេត្តតាកែវ បានចូលរួមក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ ប្រាំពីរពាន់លានសុបិន្ត ភពផែនដីតែមួយ ការរស់នៅដោយចីរភាព
ស.ស.យ.ក ខេត្តតាកែវ បានចូលរួមក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ ( ប្រាំពីរពាន់ លានសុបិន ភពផែនដីតែមួយ ការរស់នៅដោយចីរភាព ) ក្រោមការដឹកនាំដោយ លោក គាវ សុវណ្ណធី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន និងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ គរុសិស្ស សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ ក្នុងគោលបំណងរួមចំណែកដល់កិច្ចគាំពារ ក៏ដូចជាលើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថាន ដល់ប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ និងថែរក្សាធនធានជីវៈចម្រុះ ជាពិសេសនោះ ក្រុងដូនកែវ នឹងខិតខំប្ដេជ្ញាដើម្បីឱ្យទទួលបាននូវជ័យលាភី ផ្ការំដួល៣ទង នៅពេលខាងមុខ៕