ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកនូវអំណោយ ដែលប្រមូលបានពីសប្បុរសជនមួយចំនួន ជូនដល់គ្រួសារក្រីក្រ
ដោយសារឃើញភាពលំបាករបស់គ្រួសារដែលមានប្ដីឈ្មោះ ផុន ដាលី អាយុ ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ស្រីពៅ អាយុ ២៥ឆ្នាំ រស់នៅភូមិ កំពង់ពោធិ៍ ឃុំ ព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានកូនភ្លោះ កើតមកមានលក្ខណៈខុសប្រក្រតី ដែលកូនមួយមានទឹកនៅក្នុងស្រោមខួរ បណ្តាលឱ្យក្បាលក្មេងនោះ ចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃខុសធម្មតា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកនូវអំណោយ ដែលប្រមូលបានពីសប្បុរសជនមួយចំនួនមានដូចជា៖
១. ព្រះចៅអធិការ ឈឹម ឈឿង វត្តគំនូរ ២០,០០០៛,
២.លោក ឌឹម គឹមសាន អភិបាលស្រុក ៤០,០០០៛,
៣.លោក ទន់ រិន អភិបាលរងស្រុក ១០,០០០៛,
៤.លោក ប៉ែន រដ្ឋា ស.ស.យ.ក ស្រុកអង្គរបូរី ១០,០០០៛,
៥.លោក ជា សម្បត្តិ ប្រធានការិ.វប្បធម៌ស្រុក ១០,០០០៛,
៦.លោកស្រី ប៉ឹង គឹមហ៊ាង សមាជិកក្រុមប្រឹក្សាស្រុក ១០,០០០៛,
៧.លោកគ្រូ ឡាក់ សារីម គ្រូបង្រៀន(អនុវិ.ភ្នំដា) ១០,០០០៛,
៨.ទីង វណ្នី លក់អង្ករផ្សារអង្គរបូរី ១០,០០០៛,
៩.លោក ជឺ គក ប្រធានការិ.រដ្ឋបាល ហិរញ្ញវត្ថុស្រុក ១០,០០០៛,
១០.លោកផាន ឃាង នាយករងរដ្ឋបាល ១០,០០០៛
១១.លោក កាំង ចន្ថា គ្រូបង្រៀន (ព្រែកផ្ទោល) ១០,០០០៛។
ចំពោះថវិកាទាំងអស់ដែលបានមកពីសប្បុរសជន យើងបានយកទៅទិញជាអង្ករ និងបានជូនជាថវិកាចំនួន ៨ម៉ឺនរៀលផងដែរ ។ មិនតែប៉ុណ្ណោះក៏មានអំណោយពី កាកបាទក្រហមកម្ពជា រួមមាន៖ អង្ករ ២០គីឡូក្រាម មុង ១ តង់ ១ កន្ទេល ១ ភួយ ១ ក្រមា ១ សារុង ១ និង ថវិកាឃុំចំនួន ១៤០,០០០៛ ដែលបានយកទិញជាសំភារៈមួយចំនួនទៀត ដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារនេះ។
បន្ទាប់មក ស.ស.យ.ក ស្រុកអង្គរបូរី បានបន្តនាំយកអំណោយជូនដល់គ្រួសារក្រីក្រមួយគ្រួសារទៀត ដែលរស់នៅ ភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបានមកពីសប្បុរសជនមួយចំនួនដូចជា៖
១.ព្រះចៅអធិការ វត្តគំនូរ មុង ១,
២.លោក ប៉ែន រដ្ឋា ១០០០០៛,
៣.លោក ជា សម្បត្តិ ១០០០០៛,
៤.លោក កាំង ចន្ថា ១០,០០០៛,
៥.លោក សារីម ១០,០០០៛
៦.អ្នកមីង រស់ ភាង ទឹកដោះគោ១កំប៉ុង។
ចំពោះថវិកាដែលប្រមូលបាន យើងបានទិញជាអង្ករ ២៥គីឡូក្រាម និងប្រគល់ជាថវិកាចំនួន ៤០,០០០៛។