កម្លាំងយុវជន ស.ស.យ.ក ស្រុកបូរីជលសារ ខេត្តតាកែវ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលកែលម្អសាលារៀន
សាលាបឋមសិក្សាបន្ទាយស្លឹក ស្ថិតនៅភូមិបន្ទាយស្លឹក ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានទទួលរងការខូចខាតដោយសារគ្រោះទឹកជំនន់ កាលពីឆ្នាំ២០១៤ ជាហេតុមិនអាចអោយសិស្សសិក្សារៀនសូត្រនៅទីនេះបាន។ ដោយមើលឃើញពីភាពលំបាក និងតម្រូវការចាំបាច់របស់សិស្ស ទើបនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ កម្លាំងយុវជន ស.ស.យ.ក ស្រុកបូរីជលសារ ខេត្តតាកែវ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលកែលម្អសាលារៀននេះ បានរួចរាល់ជាស្ថាពរនូវសាលារៀនមួយខ្នង ស្មើនឹង០២បន្ទប់ ហើយនឹងដាក់ឱ្យប្រើប្រាស់នៅដើមខែមិថុនាខាងមុខនេះ។