អបអរសាទរចំពោះសមាជិកស.ស.យ.ក-តាកែវ ទទួលជ័យលាភីសិស្សពូកែ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមចូលរួមអបអរសាទរចំពោះសមាជិកស.ស.យ.ក-តាកែវរួមមាន៖
-យុវសិស្ស លឹម ម៉េងសាយ ជ័យលាភីលេខ ១ សិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យាមកពីវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
- យុវសិស្ស មុំុំ សម្បត្តិ ជ័យលាភីលេខ ៤ សិស្សពូកែទូទាំងប្រទេស ផ្នែករូបវិទ្យាមកពីវិទ្យាល័យ សុខ អាន ១ឧសភាស្រុកត្រាំកក់ ខេត្តតាកែវ
- យុវសិស្ស ស៊ីវ ណារិន ជ័យលាភីលេខ ១០ សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍មកពីវិទ្យាល័យ ហ៊ុន សែន អង្គប្រិយ៍ ស្រុកសំរោង ខេត្តតាកែវ។
លទ្ធផលទាំងអស់នេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងរៀនសូត្រក្នុងនាមជាយុវជន។ ហើយកត្តាដែលយុវជនខិតខំប្រឹងប្រែងនេះ វាបានទទួលមកវិញនូវលទ្ធផលដ៏ល្អ ប្រកបដោយកិត្តិយសដ៏ធំធេង និងវិសេសវិសាលសម្រាប់យុវជនខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ជាពិសេសគឺកិត្តិយសសម្រាប់ ស.ស.យ.ក-តាកែវ ក៏ដូចជាមុខមាត់សម្រាប់ខេត្តតាកែវទាំងមូល។