គណៈកម្មាធិការ ស.ស.យ.ក.ស្រុកទ្រាំង បានចូលរួមចែកអំណោយរបស់ ព្រះតេជគុណ តាន់ សារ ព្រះគ្រូចៅអធិការវត្តស្តីទី វត្តព្រៃផ្អេរ ចែកជូនគ្រួសារដែលខ្វះខាត ចំនួន៣២គ្រួសារ នៅវត្តព្រៃផ្អេរ

គណៈកម្មាធិការ ស.ស.យ.ក.ស្រុកទ្រាំង ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ឃុំ និងអាជ្ញាធរស្រុក ឃុំ ភូមិ បានចូលរួមចែកអំណោយរបស់ ព្រះតេជគុណ តាន់ សារ ព្រះគ្រូចៅអធិការវត្តស្តីទី វត្តព្រៃផ្អេរ ចែកជូនគ្រួសារដែលខ្វះខាត ចំនួន៣២គ្រួសារ នៅវត្តព្រៃផ្អេរ ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនោះ ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, សម្ភារៈ ១ឃីត, គ្រឿងប្រើប្រាស់ ០១ឈុត, សារ៉ុង ០១, ក្រមា ០១ និងថវិកាចំនួន ២០,០០០៛ (ពីរម៉ឺនរៀល)។ លោកស្រីអភិបាលរង បានណែនាំអោយប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “​៣​ការពារ​ ៣កុំ​“។

ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១