អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន០៥គ្រួសារ នៅក្នុងសង្កាត់រកាក្នុង

គណៈកម្មាធិការ ស.ស.យ.ក.ក្រុងដូនកែវ បានយកសម្ភារៈមួយចំនួនជាគ្រឿងឧបភោគ បរិភោគ ដែលជាការឧបត្ថមរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ដែលមិនសូវមានលទ្ធភាពរកចំណូលបានក្នុងអំឡុងពេលនៃការរីករាលដាលនៃជំកូវីដ-១៩ ចំនួន០៥គ្រួសារ នៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យអនុវត្តជាប់ជាប្រចាំនូវវិធានការ ៣ការពារ ៣កុំ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។                                                                                                                      ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១