គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស ដឹកនាំដោយ លោក ហុក មួន អនុប្រធាន ស.ស.យ.ក.ស្រុក បាននាំយកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ជូនដល់ពលរដ្ឋដែលកំពុងបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ នៅផ្សារសៃវ៉ា ចំនួន០៥គ្រួសារ
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស ដឹកនាំដោយ លោក ហុក មួន អនុប្រធាន ស.ស.យ.ក.ស្រុក បាននាំយកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ, សាច់ជ្រូក, ទឹកត្រី, ទឹកស៊ីអ៊ីវ, ពងទា និងគ្រឿងទេស ទៅជូនដល់សមាជិកគណៈកម្មាធិការ ស.ស.យ.ក.ស្រុក ដែលកំពុងបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ នៅផ្សារសៃវ៉ា ចំនួន០៥គ្រួសារ និងបាននាំយកទឹកដោះគោ, ទឹកសុទ្ធ, ម៉ាស់ និងអាកុល ទៅជូន លោក មិន ប៊ុនសាក់ សមាជិក ស.ស.យ.ក.ស្រុក ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកព្រៃកប្បាស។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារបានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ ឱ្យបានជាប់ជាប្រចាំ ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ និងឆ្លងនៅក្នុងសហគមន៍។ ថ្ងៃសៅរ៍ ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១