អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចែកជូនគ្រួសារដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិពង្រ
លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក.ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា ស ស.យ.ក.ស្រុក ឃុំ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនោះ ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, មីខ្លាឃ្មុំ ២៥កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១ដប, ទឹកស៊ីវអ៊ីវ ០១ដប, ម៉ាស់ពេទ្យ ០១ដុំ, សាប៊ូ ០២ដុំ និងទឹកសុទ្ធ ០១យួរ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារបានបន្តផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តអនុវត្តតាមវិធាន ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១