អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចែកជូនគ្រួសារដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិទន្លេ
លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក.ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ស្រុក ឃុំ ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ ភូមិ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិទន្លេ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនោះ ០១គ្រួសារ ទទួលបាន៖ អង្ករចំនួន ១០គីឡូ, មីខ្លាឃ្មុំ ២៥កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១ដប, ទឹកស៊ីវអ៊ីវ ០១ដប, ម៉ាស់ពេទ្យ ០១ដុំ, សាប៊ូ ០២ដុំ និងទឹកសុទ្ធ ០១យួរ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និងរបៀបនៃការរស់នៅតាមបែបគន្លងថ្មីគឺ លំនៅដ្ឋានស្អាត ហូបស្អាត អនាម័យស្អាត គ្រប់ពេលវេលា ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងការចម្លងនៅក្នុងសហគមន៍។ ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១