អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចែកជូនគ្រួសារប្រជាពលរដ្ឋដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិបន្ទាយ
លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក.ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ស្រុក ឃុំ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋដែលខ្វះខាត ចំនួន០៥គ្រួសារ និងនំសាំងវិច ០២ប្រអប់ ចែកក្មេងៗ នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។ ដែលក្នុងនោះ ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, មីខ្លាឃ្មុំ ២៥កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១ដប, ទឹកស៊ីវអ៊ីវ ០១ដប, ម៉ាស់ពេទ្យ ០១ដុំ, សាប៊ូ ០២ដុំ និងទឹកសុទ្ធ ០១យួរ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារបានផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងការរស់នៅតាមបែបគន្លងថ្មី លំនៅដ្ឋានស្អាត ហូបស្អាត អនាម័យល្អ ដើម្បីការពារក្រុមគ្រួសារកុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១