អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ទៅចែកជូនដល់គ្រួសារ លោកយាយ នូវ យ៉ាន អាយុ៨១ឆ្នាំ កំពុងមានជីវភាពខ្វះខាត
សមាជិកគណៈកម្មាធិការ ស.ស.យ.ក.ស្រុកត្រាំកក់ ដោយមានការចូលរួមពី ក្រុមប្រឹក្សា លោកមេភូមិអង្គតាកុប នៃរដ្ឋបាលឃុំលាយបូរ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ទៅចែកជូនដល់គ្រួសារ លោកយាយ នូវ យ៉ាន អាយុ៨១ឆ្នាំ កំពុងមានជីវភាពខ្វះខាត ជួបការលំបាក នៅភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារបានណែនាំ ដល់ពួកគាត់ត្រូវរៀបចំការ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៏។ ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១