ក្រុមការងារយុវជន ស.ស.យ.ក.ស្រុកគីរីវង់ ដោយមានការចូលរួមពី លោក ងួន ឌីណា អភិបាលរងស្រុក បាននាំយកអំណោយរបស់សប្បុរសជន ទៅជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាទុរគត
ក្រុមការងារយុវជន ស.ស.យ.ក.ស្រុកគីរីវង់ ដោយមានការចូលរួមពី លោក ងួន ឌីណា អភិបាលរងស្រុក បាននាំយកអំណោយរបស់សប្បុរសជនមួយចំនួន ទៅជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាទុរគត នៅឃុំព្រៃអំពក ចំនួន០៣គ្រួសារ។ សប្បុរសជនរួមមាន៖ ក្រុមនិរន្តរ៍មិត្ត អង្ករចំនួន ៣០គីឡូ, ប៊ីចេង ០៣កញ្ចប់, អំបិល ០៣កញ្ចប់, ប្រេងឆា ០៣ដប, ស្កសរកន្លះគីឡូ ០៣ថង់, ម៉ាស់ ០៣ប្រអប់, ត្រីខ ០៣យួរ និង លោក ឃុន ដែន នាយកធានាគារអេស៊ីលីដា ដោយឧបត្ថម្ភក្នុង០១គ្រួសារ នូវថវិកាចំនួន ៣០,០០០៛ (បីម៉ឺនរៀល)។ ថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១