ក្រុមការងារ ស.ស.យ.ក.ស្រុកត្រាំកក់ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ជូនដល់គ្រួសារដែលជួបការខ្វះខាតនៅភូមិជ្រៃ ឃុំលាយបូរ

លោក អុឹង វ៉ាង និងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ តំណាង លោក ហ៊ត មនោ ប្រធាន ស.ស.យ.ក.ស្រុកត្រាំកក់ ដោយមានការចូលរួម ពីក្រុមប្រឹក្សាឃុំលាយបូរ បាននាំយកនូវជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ទៅចែកជូនដល់គ្រួសារទីទាល់ក្រជួបការលំបាក ព្រមទាំងប្ដី មានជំងឺប្រចាំកាយជាទម្ងន់ រស់នៅក្នុងភូមិជ្រៃ ឃុំលាយបូរ  ស្រុកត្រាំកក់ ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ក្រុមការងារក៏បានណែនាំដល់ពួកគាត់ត្រូវរៀបចំ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។                                                                                                                                                                      ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១