អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចែកជូនដល់បងប្អូនប្រជាជនទីទាល់ក្រជួបការលំបាក ចំនួន១០គ្រួសារ
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកត្រាំកក់ បាននាំយកគ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចែកជូនដល់បងប្អូនប្រជាជនទីទាល់ក្រជួបការលំបាក ចំនួន១០គ្រួសារ ក្នុងនោះមាន ០៥គ្រួសារ ស្ថិតក្នុងភូមិទួលត្បែង ឃុំលាយបូរ, ០៣គ្រួសារ នៅភូមិត្រពាំងដងទឹក ឃុំជាងទង, ០១គ្រួសារ នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង និង ០១គ្រួសារទៀត ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងធំខាងជើង។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរៀបចំការរស់នៅ តាមគន្លងថ្មីអនាម័យស្អាត ហូបស្អាត និងផឹកស្អាត ពិសេសចូលរួមអនុវត្ត វិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៏។ ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១