ស.ស.យ.ក-តាកែវ បានចូលរួម និងបានច្រៀងចម្រៀងចំនួនពីរបទគឺ បទនគររាជ និងបទពង្សាវតាខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៥
ស.ស.យ.ក-តាកែវ បានចូលរួម និងបានច្រៀងចម្រៀងចំនួនពីរបទគឺ បទនគររាជ និងបទពង្សាវតាខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងពិធីនេះ យើងសង្កេតឃើញមានវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រតិភូអមដំណើរ លោកលោកស្រី ថ្នាក់ដឹកនាំយុវជនអន្តរជាតិ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិល្បករសិល្បការិនី យុវជនស.ស.យ.ក គ្រប់មជ្ឈដ្ឋាន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សម្រាប់នៅពេលរសៀល គឺមានការលេងល្បែងប្រជាប្រិយខ្មែរ ហើយអ្វីដែលពិសេសនោះ គឺយើងទទួលបានកំណត់ត្រាថ្នាក់ជាតិ ក្នុងការទាញព្រ័ត្រប្រវែង ២៥០ម៉ែត្រ ដោយមានអ្នកទាញចំនួនជាង ១៥០០ នាក់។