អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយរបស់សប្បុរសជន ចែកជូនគ្រួសារដែលខ្វះខាត ចំនួន២០គ្រួសារ
លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយរបស់សប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន២០គ្រួសារ និងនំសាំងវុិច ០៤ប្រអប់ ចែកក្មេងៗ នៅភូមិព្រៃស្លឹកភូមិស្រែច្រក ភូមិដើមផ្តៀក និងភូមិព្រៃមៀន ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនោះ ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, មីម៉ាម៉ា ០១កេស, ត្រីខ ០៥កំប៉ុង, ទឹកត្រី ០៣ដប, ទឹកស៊ីវអ៊ីវ ០៣ដប, ម៉ាស់ពេទ្យ ០១ដុំ និងសាប៊ូ ០២ដុំ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តអនុវត្តឱ្យបានជាប់ជាប្រចាំនូវវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង និងសហគមន៍កុំឱ្យឆ្លងជំងឺកូវីដ-១៩។ ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១