អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយរបស់សប្បុរសជន ចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន០៥គ្រួសារ
លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយរបស់សប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិគ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ។ ក្នុងនោះ ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, មី ២៥កញ្ចប់, ត្រីខ ០៥កំប៉ុង, ទឹកត្រី ០៣ដប, ទឹកស៊ីវអ៊ីវ ០៣ដប, ម៉ាស់ពេទ្យ ០១ដុំ, សាប៊ូ ០២ដុំ និងទឹកសុទ្ធ ០១យួរ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមរស់នៅតាមបែបគន្លងថ្មី និងអនុវត្តតាមវិធាននានារបស់ក្រសួងសុខាភិបាល ប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ និង៣កុំ ដើម្បីការពារខ្លួននិងសហគមន៍ កុំឱ្យឆ្លងជំងឺកូវីដ-១៩។ ថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១