អំណោយរបស់ សមាជិកសមាជិកា ស.ស.យ.ក.ស្រុកព្រៃកប្បាស និងសប្បុរសជន ជូនលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ម៉ាស់ចំនួន ០៦កេសធំ ស្មើនឹង ១៥,០០០ម៉ាស់ ដែលជាអំណោយរបស់ សមាជិកសមាជិកា ស.ស.យ.ក.ស្រុកព្រៃកប្បាស និងសប្បុរសជន ជូនលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។ ការប្រគល់ម៉ាស់ជូនលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ នៅពេលនេះ គឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីជួយសម្រួលដល់ការលំបាករបស់លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការបង្រៀន និងរៀន ក្នុងបរិបទនៃជំងឺកូវីដ-១៩ នេះ។                                                                ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១