អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងសប្បុរសជន បាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជរាទុរគត ចំនួន០៥គ្រួសារ
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកគីរីវង់ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជាគ្រឿងឧបភោគ បរិភោគ មានដូចជា៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ និងថ្នាំងពេទ្យ ទៅជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជរាទុរគត ចំនួន០៥គ្រួសារ ស្ថិតនៅឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។ ដើម្បីរួមចំណែកជាមួយអំណោយរបស់លោកប្រធាន ក៏មានសប្បុរសជនចូលរួមមួយចំនួនផងដែរ៖ - លោក លីហ៊ួ គឹមលន់ អាជីវករផ្សារទន្លាប់ បានឧបត្ថម្ភ ជាមីថៃចំនួន ០៥កេស - លោក ហុង សារិនបូលី ច្រកព្រំដែនភ្នំដិន ត្រីខកំប៉ុងចំនួន ០៥យួរ - លោកស្រី នេត ស្រីពៅ សមាជិក ស.ស.យ.ក.ស្រុក ទឹកសុទ្ធចំនួន ០៥យួរ សូមថ្លែងអំណរគុណ ដល់សម្បុរសជនទាំងអស់ សូមជូនពរ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។ ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១