អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកជូន លោកស្រី ជឹម ស្រីស្វីស សមាជិក ស.ស.យ.ក.ក្រុងដូនកែវ ដែលទើបសម្រាលកូន

គណៈកម្មាធិការ ស.ស.យ.ក.ក្រុងដូនកែវ បានយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួនរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ទៅសួរសុខទុក្ខ លោកស្រី ជឹម ស្រីស្វីស សមាជិក ស.ស.យ.ក.ក្រុងដូនកែវ ដែលទើបសម្រាលកូននៅសង្កាត់រកាក្រៅ ក្រុងដូនកែវ។ សូមជូនពរ មាតា និងទារក សូមមានសុខភាពល្អ សុភមង្គល និងចៀសផុតពីជំងឺទាំងឡាយ ជាពិសេសជំងឺកូវីដ-១៩។ថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១