អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បាននាំយកចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន០៥គ្រួសារ

គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស រួមជាមួយសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន០៥គ្រួសារ នៅក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលក្នុង០១គ្រួសារទទួលបាន៖ អង្ករចំនួន ២០គីឡូក្រាម, មីខ្លាឃ្មុំក្រហម ១០កញ្ចប់, ត្រីខ ០៤កំប៉ុង, ទឹកត្រី ០១ដប, ទឹកសុីអុីវ ០១ដប និងថ្នាំព្យាបាលផ្តាសសាយ ក្អក គ្រុនក្តៅ រាក ១ប្រអប់។                                                                                                                                                                              ថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១