គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បាននាំយកអំណោយរបស់សប្បុរសជន និងសមាជិក ស.ស.យ.ក.ស្រុក នៅមណ្ឌលចត្តាឡីស័កឃុំគោកធ្លក

យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បាននាំយកអំណោយរបស់សប្បុរសជន និងសមាជិក ស.ស.យ.ក.ស្រុក រួមមានដូចជា ÷ ភេសជ្ជៈចំនួន ៥កេស, មីកំប៉ុង ១០ដុំ ស្មើនឹង ៦០កំប៉ុង, ទឹកបរិសុទ្ធ ៥០យួរ និងម៉ាស់ ៦ប្រអប់។ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តឡីស័ក នៅមណ្ឌលចត្តាឡីស័កឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។                ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១