អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូនគ្រួសារប្រជាពលរដ្ឋខ្វះខាត ចំនួន១០គ្រួសារ នៅឃុំចំបក់

លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក លោក ហង្ស វិច្ឆិការាស្សី ប្រធាន ស.ស.យ.ក.ស្រុកបាទី និងសហការី តំណាង លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូនគ្រួសារប្រជាពលរដ្ឋខ្វះខាត ចំនួន១០គ្រួសារ នៅឃុំចំបក់ ស្រុកបាទី ដែលមួយគ្រួសារទទួលបាន អង្ករ ២០គីឡូ មី១០កញ្ចប់ ត្រីខ ៥កំប៉ុង ទឹកត្រី និងទឹកស៊ីអ៉ីវ។ ក្រុមការងារ បានពាំនាំការសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមប្រធានទាំង២ និងបានពន្យល់ណែនាំ សូមអ៊ំពូមីង អនុវត្តន៍តាមវិធាន សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍កុំឱ្យឆ្លងជំងឺកូវីដ-១៩។                                                                                                                                                                                                                                  ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១