គណៈកម្មាធិការ ស.ស.យ.ក.ស្រុកគីរីវង់ ចូលរួមជាមួយរដ្ឋបាលស្រុក បន្តចុះផ្សព្វផ្សាយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកគីរីវង់ បានចូលរួមជាមួយរដ្ឋបាលស្រុក បន្តចុះផ្សព្វផ្សាយ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការផ្អាកលក់គ្រឿងស្រវឹង ការជួបជុំមនុស្សច្រើននៅតាមទីប្រជុំជន អាហារដ្ឋាន ហាងកាហ្វេ កន្លែងលក់ដូរផ្សេងៗ និងបានពន្យល់ណែនាំដ់ល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តជាប់ជាប្រចាំនូវវិធាន ៣ការពារ ៣កុំ និងមានអនាម័យស្អាតគ្រប់ពេលវេលា ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។ ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១