ស.ស.យ.ក-តាកែវ ស្រុកគិរីវង់ បានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ស.ស.យ.ក-តាកែវ ស្រុកគិរីវង់ បានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមែ សប្ដស័ក ព.ស២៥៥៩ គ.ស២០១៥ នៅបរិវេណវត្តពោធិវង្សលើ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ បន្ទាប់ពីព្រះសង្ឃសូត្រមន្ត និងប្រោះព្រំលើករាសីរួចមកក៏បានចាប់ផ្ដើមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីផ្តល់ឱកាសឲ្យយុវជន និងប្រជាពលរដ្ឋទូទៅ បានកំសាន្តសប្បាយតាមលក្ខណៈប្រពៃណីជាតិ ព្រមទាំងបំផុសទឹកចិត្តឲ្យពួកគាត់ ចាប់អារម្មណ៍ស្វែងយល់អំពីវប្បធម៌ អរិយធម៌ ប្រពៃណីជាតិខ្មែរ និងល្បែងកំសាន្តផ្សេងៗ។ បើតាមប្រសាសន៍របស់ប្រជាពលរដ្ឋដែលបានចូលរួមបានដឹងថា សម្រាប់ស្រុកគិរីវង់គឺជាលើកទី០១ហើយ ដែលក្មួយៗយុវជនបានបង្កើតកម្មវិធីនេះឡើង គឺពិតជាល្អណាស់ ព្រោះបានផ្ដល់នូវភាពសប្បាយរីករាយប្រកបដោយភាពស្និទ្ធស្នាល ហើយជាពិសេសបានលើកស្ទួយនូវល្បែងប្រជាប្រិយខ្មែរ ជាពិសេសនោះ មុននឹងចាប់ផ្ដើមលេង គឺបានធ្វើការពន្យល់អំពីអត្ថន័យ និងអត្ថប្រយោជន៍នៃល្បែងនីមួយៗ។ ហើយគាត់ក៏មានការសំណូមពរអោយមានកម្មវិធីនេះ នៅឆ្នាំក្រោយៗទៀត៕