យុវជន ស.ស.យ.ក. នៃវិទ្យាល័យ សុខ អាន ត្រាំខ្នា បាននាំយកនូវគ្រឿងឧបភោគបរិភោគ ទៅជូនដល់កងកម្លាំងដែលឈរជើងប្រចាំការនៅផ្លូវជាតិលេខ៣
យុវជន ស.ស.យ.ក. នៃវិទ្យាល័យ សុខ អាន ត្រាំខ្នា ស្រុកបាទី តំណាងឱ្យលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បាននាំយកនូវគ្រឿងឧបភោគបរិភោគ ទៅជូនដល់កងកម្លាំងដែលឈរជើងប្រចាំការនៅផ្លូវជាតិលេខ៣ ( ទួលល្ហុង ) ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ អំណោយរួមមាន៖ ទឹកសុទ្ធ ៥កេស, បាកាស ១កេស, កូរការ ១កេស, មី ២កេស, ត្រីខ ២យួរ, ម៉ាស់ ៦ប្រអប់ និងថវិការចំនួន ១៥០,០០០រៀល។ សូមគោរពជូនពរអស់ លោក លោកស្រី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ព្រមទាំងប្រជាជនទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមឱ្យមានសេចក្តីចម្រើនព្រមទាំងជៀសផុតពីជំងឺកូវីដ-១៩។ ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១