ព្រះចៅអធិការវត្តចំណោម បានឧបត្ថម្ភអំណោយដល់ ស.ស.យ.ក.ស្រុកព្រៃកប្បាស ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់ នៅភូមិស្នោ
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានទទួលអំណោយពីសំណាក់ព្រះគ្រូ ឃ្លោក ប៊ុនជឿន ព្រះចៅអធិការវត្តចំណោម ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋ នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងបិទខ្ទប់ អំណោយរួមមាន អង្ករ ៦០គីឡូក្រាម, ទឹកដោះគោ ៤កំប៉ុង, ទឹកត្រី ៣យួរ, ស្ករស ៥គីឡូក្រាម និងថវិកាចំនួន ២០០,០០០៛(ម្ភៃម៉ឺនរៀល )។ សូមគោរពប្រគេនពរ សូមព្រះអង្គមានព្រះកាយពលខ្លាំងខ្លា បញ្ញាវៀងវៃ និងជួបប្រទះតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១