គណៈកម្មាធិការ ស.ស.យ.ក.ស្រុកគីរីវង់ បានបន្ដចុះផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនិងអាជីវករមួយចំនួន
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកគីរីវង់ បានចូលរួមជាមួយរដ្ឋបាលស្រុក បានចុះផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ និងបន្តធ្វើសកម្មភាពផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលបាលខេត្ត ព្រមទាំងវិធានការការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនិងអាជីវករ នៅផ្សារទន្លាប់(ផ្សារចាស់) ផ្សារកសិផល សុខ អាន ទន្លាប់ ផ្សារគិរីវង់ និងភូមិមួយចំនួនក្នុង ឃុំព្រះបាទជាន់ជុំ ឃុំព្រៃអំពក និងឃុំព្រៃរំដេង។ ថ្ងៃអាទិត្យ ៧កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១