សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស បានបន្តចូលរួមក្នុងការសម្របសម្រួលចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស
ក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស បានបន្តចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ខេត្តតាកែវ។ ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១