គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបាទី រួមជាមួយ អាជ្ញាធរឃុំ ដូង ប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះចងបដា និងបានធ្វើការអប់រំផ្សព្វផ្សាយ ដល់បងប្អូននៅក្នុងមូលដ្ឋានឃុំដូង
ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបាទី រួមជាមួយអាជ្ញាធរឃុំដូង ប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះចងបដា និងបានធ្វើការអប់រំផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំដូង ដើម្បីអោយពួកគាត់អនុវត្តន៍ តាមវិធានអនាម័យ និងការពារខ្លួនជានិច្ច ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ នេះ និងឆ្លងនៅក្នុងសហគមន៍។ ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១