គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បាននាំយកអំណោយទៅជូនគ្រួសារដែលមានជីវភាពខ្វះខាតមួយ រស់នៅភូមិក្លែងគង់
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ដឹកនាំដោយលោក ហុក មួន និងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស លោកប្រធានមណ្ឌលសុខភាពកំពង់រាប សមាជិកក្រុមប្រឹក្សាឃុំ អនុប្រធានភូមិ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ទៅជូនគ្រួសារដែលមានជីវភាពខ្វះខាតមួយ រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ប្ដីឈ្មោះ ជាប រឹទ្ធ ប្រពន្ធឈ្មោះ សៀន ខេន មានកូន៣នាក់។ ក្នុងនោះរួមមានអង្ករ២០គីឡូ ម៉ាស់មួយប្រអប់ ទឹកត្រីមួយដប ទឹកស៊ីអ៊ីវ១ដប សាប៊ូ២ដុំ មី១កេះ និងថវិកា ៥០,០០០រៀល។