គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បាននាំយកគ្រឿងឧបភោគបរិភោគទៅជូនប្រជាពលរដ្ឋចំនួន១៧គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងឃុំព្រៃផ្តៅ
យុវជនយើងនៅតែបន្តចូលរួមជាប្រចាំជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះជានិច្ច។ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកគ្រឿងឧបភោគបរិភោគជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក.ខេត្តតាកែវ ក្រោមការដឹកនាំរបស់លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និងមានការចូលរួមពីលោក ទន់ រិន អភិបាលរងស្រុក លោក មុត តូ ប្រធានក្រុមប្រឹក្សាឃុំព្រៃផ្តៅ និងសហការី លោកប្រធាន និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ ទៅជូនប្រជាពលរដ្ឋចំនួន១៧គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ៣ការពារ និង ៣កុំ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដល់ខ្លួនឯង គ្រួសារ និងសហគមន៍។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩នេះ។ ថ្ងៃ សុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១