សកម្មភាព ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង និងតាកែវ បាននាំយកស្បៀងបឋម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងមូលដ្ឋានរបស់ខ្លួន

សកម្មភាព ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង និងតាកែវ បាននាំយកស្បៀងបឋម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងអំណោយជូនកម្លាំងមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនៅតាមមណ្ឌលចត្តាឡីស័កក្នុងមូលដ្ឋានរបស់ខ្លួន និងសកម្មភាពចូលរួមយុទ្ធនាការផ្សព្វផ្សាយវិធានការណ៍បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយចែកម៉ាស់ អាល់កុល ជេលលាងដៃ និងចូលរួមអប់រំផ្សព្វផ្សាយវិធានការណ៍អនាម័យសុខាភិបាលជាមួយអាជ្ញាធរមូលដ្ឋានដល់បងប្អូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងតាមខ្នងផ្ទះនៅក្នុងមូលដ្ឋានរបស់ខ្លួន។សូមបងប្អូននៅផ្ទះបើគ្មានការចាំបាច់ បើសិនចាំបាច់ត្រូវចេញក្រៅសូមប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការណ៍ ៣ការពារ និង ៣កុំ ដើម្បីចៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩។                                                                                                          ការពារខ្លួនអ្នក ដើម្បីក្រុមគ្រួសារ និងសង្គមជាតិ។