គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បាននាំយកសម្ភារៈជូនដល់ក្រុមគ្រួសារ១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅភូមិព្រៃចំបក់

យុវជនដើម្បីប្រជាជនក្នុងគ្រាជួបការលំបាក ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ-១៩ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកសម្ភារៈរួមមាន អង្ករ២៥គីឡូ មី ១កេះ ម៉ាស់២ដុំ ស្មើ១០០ម៉ាស់ អាកុល១លីត្រ ត្រីខ១០កំប៉ុង ទ្រឹកត្រី ទឹកស៊ីអុីវ ទឹកសុទ្ធ១កេះ និងថវិកា ៣០,០០០៛ ជូនដល់ក្រុមគ្រួសារ១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតក្នុងភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រមទាំងបាននាំយកអាល់កុល១កាន៣០លីត្រ និងម៉ាស់៥ប្រអប់ ស្មើនឹង២៥០ម៉ាស់ ទៅប្រគល់ជូនវិទ្យាល័យភ្ញីមាស ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។                ថ្ងៃ សៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១