គណៈកម្មាធិការយុវជន ស.ស.យ.ក.ស្រុកព្រៃកប្បាស បាននាំយកសម្ភារៈជូនប្រជាពលរដ្ឋ១គ្រួសារ ដែលបានមកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស

យុវជនយើងតែងតែនៅរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយយើង នឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា សូមបងប្អូនប្រជាពលរដ្ឋគោរពតាមវិធានការនានា របស់ក្រសួងសុខាភិបាលកុំបីធ្វេសប្រហែសឡើយ។ ក្រុមការងារយុវជន ស.ស.យ.ក.ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកអង្ក២៥គីឡូ  មី១កេះ ទឹកសុទ្ធ១កេះ ត្រីខ១០កំប៉ុង ម៉ាស់១ប្រអប់ ជែល១ដប និងថវិកាចំនួន៥០,០០០៛ (ហាសិបពាន់រៀល) ជូនដល់ប្រជាពលរដ្ឋចំនួន១គ្រួសារ  (ពីរនាក់ម្តាយ និងកូន)  ដែលបានមកធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។                                                                                      ថ្ងៃសុក្រ ៦កើត ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១