គណៈកម្មាធិការស.ស.យ.ក.ស្រុកព្រៃកប្បាស បាននាំយកសម្ភារៈជូនវិទ្យាល័យហេង សំរិនព្រៃល្វា សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩
ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ គណៈកម្មាធិការស.ស.យ.ក.ស្រុកព្រៃកប្បាស បាននាំយកអាកុល១កាន ៣០លីត្រ និងម៉ាស់ ១៧ប្រអប់ស្មើនឹង ៨៥០ម៉ាស់ ជូនដល់វិទ្យាល័យហេង សំរិនព្រៃល្វា សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩។ ថ្ងៃ សុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១